១-អំពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទីតាំង PS02
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទីតាំងទី២ PS02 ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះឡើងគឺមានគោលបំណងដើម្បីបន្សុតទឹកកកខ្វក់ ទឹកស្អុយ ឱ្យក្លាយទៅជាទឹកដែលស្អាតស្របតាមស្តង់ដារបរិស្ថាន មុននិងបង្ហូរចូលទៅសមុទ្រដោយប្រើប្រាស់ បច្ចេកវិទ្យាចុងក្រោយ MABR និងត្រូវបានទទួលស្គាល់ថាជាបច្ចេកវិទ្យាដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានខ្លឹនប៉ះពាល់ដល់មនុស្សរស់នៅជុំវិញទេ។ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ទីតាំងទី២ នេះមានសម្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៧២០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលអាចទទួលរងទឹកកខ្វក់ពីតំបន់ទី៣ដែលមានផ្ទៃដី ៤៨៦ ហិកតា ស្ថិតនៅក្នុងសង្កាត់លេខ៣។
២-ផែនទីទីតាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទីតាំងទី២ PS02
៣. ប្រព័ន្ធ Street View នៃស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទីតាំង PS 02